
តាមនិយមន័យក្នុងវចនានុក្រម Black's Law ពាក្យមេធាវីគឺ “ជាជនមានចំណេះដឹងច្បាប់
ក្នុងឋានៈជាមេធាវីអ្នកប្រឹក្សា ឬអ្នកការពារក្ដី ជាជនដែលមានអាជ្ញាណ្ណប្រកបវិជ្ជាជីវៈមេធា
វី “។ប្រវត្ដិមានមេធាវី និងការតំណាងផ្លូវ ច្បាប់កើតមានចាប់តាំងពីសម័យក្រិចសតវត្សទី
៥មុនគ្រិស្ដរាជ។ ចាប់តាំងពីសម័យក្រិច ប្រព័ន្ធតំណាងផ្លូវច្បាប់បានរីកសុះសាយទៅកាន់
ទិសទាំង៤ នៅលើសកលលោក។ក្នុងប្រទេសកម្ពុជាប្រព័ន្ធវិជ្ជាជីវៈច្បាប់ផ្លូវការកើតមានចាប់តាំងសម័យរដ្ឋបាលបារាំង
ឆ្នាំ ១៩៣២ មកម្ល៉េះ។ការសម័យនោះ បារាំងបានផ្ដល់វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្ដីពីច្បាប់ និងការតំណាងគឺអ្នកប្រ
កបវិជ្ជាជីវៈមេធាវីពុំ ត្រា ឬអាវផាយមេធាវីទេការបណ្ដុះបណ្ដាលពួកគេ ត្រូវបានរៀបចំឡើងដើម្បីជួយជនដើម្បីជួយ
ជនក្រីក្រ និងជនដែល បាត់បង់ សិទ្ធិ។សព្វថ្ងៃនេះកម្ពុជាមានគណៈមេធាវី បានកំណត់បទដ្ឋានវិជ្ជាជីវៈហេដ្ឋារចនាសម្ព័ន្ធ
និងដំណើរការត្រួតពិនិត្យវិជ្ជាជីវៈ មេធាវី។ សហគមន៍អ្នកច្បាប់ត្រូវបានជួយទ្រទ្រង់ តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅឯសកលវិទ្យាល័យនិងមហាវិទ្យាល័យ
ច្បាប់នៅកម្ពុជាដែលបង្រៀនមុខវិជ្ជាកម្រិតជាន់ខ្ពស់។វិជ្ជាជីវៈមេធាវីជាវិជ្ជាជីវៈសេរីនិងឯករាជ្យ ហើយមិនស្ថិតក្រោមអំ
ណាចនយោបាយ ឡើយ។តួនាទីរបស់មេធាវីគឺត្រូវការពារកូនក្ដីរបស់ខ្លួននៅគ្រប់រឿងក្ដីទាំងអស់ជាពិសេសរឿងក្ដី
ព្រហ្មទណ្ឌ។ មេធាវីអាច តំណាងកូនក្ដីក្នុងរឿងរដ្ឋប្បវេណី ផ្ដល់យោបល់ផ្លូវច្បាប់ និងរៀបចំឯកសារផ្លូវច្បាប់ អនុលោម
ទៅតាមច្បាប់នៃព្រះ រាជាណាចក្រកម្ពុជា។ក្រុមមេធាវីឯកទេសត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវទៅច្បាប់នៃ ព្រះរាជា
ណា ចក្រកម្ពុជា ហើយមេធាវីទាំងអស់ នៅក្នុងក្រុមធោវីមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដែលម្នាក់ៗមានបទពិសោធន៍
ប្រដ កបវិជ្ជា ជីវៈ មេធាវីជាច្រើនឆ្នាំ។ចំណេះដឹងការងារពីច្បាប់កម្ពុជាដ៏ជ្រាលជ្រៅនេះផ្ដល់អត្ថប្រយោជន៍ ជាច្រើនដល់
កូនក្ដី របស់ក្រុម មេធាវីដោយមេធាវី ម្នាក់ៗផ្ដល់សេវាឯកទេស និងជំនាញ រួមគ្នាផ្ដល់សេវាជា កញ្ចប់ទាំងមូល ដើម្បីបំ
ពេញតម្រូ វការនិមួយៗ របស់កូនក្ដី។លើសពីនេះមេធាវីក្នុងក្រុមមេធាវីឯកទេស សន្យាប្ដេជ្ញាគោរពតាមភាពសុចរិត
សេចក្ដីថ្លៃថ្នូរ ភាពស្មោះត្រង់ និង រក្សា ការសំងាត់របស់កូនក្ដី្ដ ក្នុងកម្រិតស្ដង់ដារខ្ពស់បំផុត ហើយមេធាវីម្នាក់ៗខិតខំប្រឹង
ប្រែង សម្រេចបាននូវការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់បំផុត។ក្រុមមេធាវីឯកទេសប្ដេជ្ញាបម្រើអ្នកទាំងអស់គ្នាដោយស្មើ
ភាពគ្នា។