
ម៉ាក(យីហោ) និងស្លាកសញ្ញាគឺជាសញ្ញាសម្គាល់ដែលមានលក្ខណៈខុសគ្នាទៅតាមប្រភេទមុខទំនិញ
និង សេវានានារបស់សហគ្រាសនីមួយៗ។ ក្រុមហ៊ុនមេធាវីឯកទេសយើងខ្ញុំអាចផ្ដល់ជាជំនួយក្នុងការអនុវត្ដន៍ប្រកាស- នីយបត្រ ការការពារប៉ាន់
គំរូឧស្សាហកម្មគ្រប់ប្រភេទ សិទ្ធិអ្នកនិពន្ធ និងកម្មសិទ្ធិបញ្ញាដែលមានលក្ខណៈស្រដៀង គ្នាផ្សេងទៀត។
ក្នុងករណីមានការរំលោភបំពានលើទ្រព្យសម្បត្ដិដែលបានចុះបញ្ជី មេធាវីយើងខ្ញុំត្រៀមលក្ខណៈរួចជា ស្រេចក្នុងការផ្ដល់ដំបូន្មាន ដំណោះស្រាយផ្លូវច្បាប់ និងការបង្ហាញនូវរាល់ជម្លោះទាំងអស់ដែលទាក់ទង
នឹងការរំលោភបំពានលើសិទ្ធិអ្នកនិពន្ធ ស្លាកសញ្ញា ឬការបំពានលើការដាក់ឈ្មោះយីហោរផ្សេងទៀត។ ក្រុមហ៊ុនមេធាវី ឯកទេសយើងខ្ញុំបានបង្កើតទំនាក់ទំនងការងារជិតស្និតជាមួយអាជ្ញាធរតំបន់ដែលពាក់
ព័ន្ធក្នុងគោលបំណងដើម្បី ពន្លឿនដំណោះស្រាយផ្លូវច្បាប់នៃរឿងក្ដីនានាទាក់ទងនឹងបុនផលិតកម្ម
(ការចម្លងតាម) ដែលគ្មានការអនុញ្ញាតនៃ ស្នាដៃនានាដែលត្រូវបានការពារ។
ទោះបីកូនក្ដីនោះជាអ្នកផលិតសម្លៀកបំពាក់ ជាអ្នកបោះពុម្ពសៀវភៅ ឬអ្នកនិពន្ធតន្ដ្រី ឬជាសហគ្រាស
ថ្មីដែលបង្កើតបច្ចេកវិជ្ជានាំចេញក៏ដោយ ក៏ក្រុមហ៊ុនមេធាវីឯកទេសយើងខ្ញុំស្វាគមន៍នឹងជួយការពារកេរ្ដិ៍
ឈ្មោះអត្ដ-សញ្ញាណ និងការលក់ផលិតផលរបស់កូនក្ដីជានិច្ច។