
ការវិនិយោគក្នុងវិស័យឯកជនរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានយន្ដការច្រកចេញចូលតែ
មួយដែរ អនុញ្ញាតឱ្យបណ្ដាលអ្នកវិនិយោគ អាចទទួលបាននូវការអនុម័តជាកញ្ចប់ទៅលើពាក្យ
ស្នើ សុំវិនិយោគ។ កម្ពុជាក៏បាន ចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយបណ្ដាប្រទេសនានា ស្ដីពីការ
ជំរុញនិងការពារការវិនិយោគ ដែលមានប្រទេសក្នុង ក្របខណ្ឌតំបន់ និងសកល ដូចជា អាស៊ាន
, អេប៉ិច, សហរដ្ឋអាមេរិក, អឺរ៉ុប, និងតំបន់មជ្ឈឹមបូព៌ា។
នាពេលខាងមុខឆាប់ៗនេះ ការិយាល័យចុះបញ្ជីពាណិជ្ជកម្ម និងបង្កើតសាខានៅខេត្ដព្រះសីហនុ សម្រាប់
សម្រួលដល់កិច្ចការ ពាណិជ្ជកម្ម ក្នុងខេត្ដព្រះសីហនុ, ខេត្ដតាកែវ, ខេត្ដកំពត, និងខេត្ដកោះកុង។ ចំណែក
សាខាការិយាល័យចុះបញ្ជីពាណិជ្ជកម្មក្នុងខេត្ដក្រចេះ សម្រាប់សម្រួលកិច្ចការពាណិជ្ជកម្មក្នុងខេត្ដក្រចេះ
ខេត្ដស្ទឹងត្រែង, ខេត្ដមណ្ឌលគីរី, និងខេត្ដរតនគីរី។ កម្ពុជាបាននឹងកំពុងបន្ដជំរុញការ នាំចេញកសិផល
របស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្ដរជាតិ ដោយរដ្ឋាភិបាលបានផ្ដល់ ជំនួយក្នុងការធ្វើ សមាហរណ
កម្មកសិផល ទំនិញ ដោយ ចងក្រងជា សមាគមអាជីវកម្មដូចជាៈ សមាគមអភិវឌ្ឍន៍ម្រេច,សមាគម
អភិវឌ្ឍន៍ ស្ករត្នោត, សមាគមអភិវឌ្ឍន៍កសិកម្មតំបន់ពាយ័ព្យ, និងសមាគមអភិវឌ្ឍន៍ប្រហុកអប់នៅកំពុង
ឃ្លាំងនិងបន្ដរៀបចំសមាគមអភិវឌ្ឍន៍ស្វាយច័ន្ទី។ ច្បាប់សម្រាប់ធ្វើឱ្យមានទំនុកចិត្ដពីអ្នកវិនិយោគ និង
សហគមន៍ពាណិជ្ជកម្មមានដូចជាៈ
- ច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម
- ច្បាប់ស្ដីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា
- ច្បាប់ស្ដីពី ម៉ាកពាណិជ្ជកម្ម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់
- ច្បាប់ស្ដីពី សហគ្រាសពាណិជ្ជកម្ម
- ច្បាប់ស្ដីពី មជ្ឈត្ដករផ្នែកពាណិជ្ជកម្ម
- ច្បាប់ស្ដីពី ប្រតិបត្ដិការដែលមានកិច្ចធានា
- ច្បាប់ស្ដីពី ក្ស័យធន
វិស័យទេសចរណ៍កម្ពុជា រាជរដ្ឋាភិបាលបានលើកលែងទិដ្ឋាការចំពោះប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋ
០៧ប្រទេសដែលជាសមាជិក អាស៊ានដូចជាៈ ប្រទេសសាំងហ្គាពួរ, ប្រទេសហ្វីលីពីន,ប្រទេសឡាវ,ប្រទេសវៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងប្រទេសចិន (លើកលែងដែនដីហុងកុង)។
វិស័យម៉ាក្រូសេដ្ឋកិច្ច
កម្ពុជាបានបង្ហាញឱ្យឃើញនូវតួលេខ អត្រាកំណើនប្រចាំឆ្នាំខ្ពស់បំផុត ១៣,៣ ភាគរយ ក្នុងឆ្នាំ២០០៥ ហើយនៅចុងឆ្នាំ២០០៧ កម្ពុជាបានទទួលរងនូវវិបត្ដិហិរញ្ញវត្ថុជាសកល ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច
កម្ពុជាក្នុងឆ្នាំ ២០០៨ មានការធ្លាក់ចុះបើធៀបទៅនឹងឆ្នាំ២០០៣ និងឆ្នាំ២០០៧ ហើយបានកើនឡើងមក
វិញក្នុងអត្រាមធ្យម ប្រចាំឆ្នាំ៦,៧ភាគរយ។
វិស័យហិរញ្ញវត្ថុមិនមែនធនាគារ មានដូចជាៈ
- វិស័យមូលបត្រ ដែលនាំឱ្យមានការបង្កើតនៅទីផ្សារមូលបត្រ និងការធ្វើពិពិធកម្ម (ភាពសំបូរបែប)
ឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ដែលជាជម្រើសនៃវិនិយោគិន សម្រាប់គៀងគរមូលធន ដែលស្ថិតនៅបំណែក
តូចៗរាយប៉ាយមកពូនផ្ដុំឱ្យទៅជាមូលធនដ៏ធំមួយ ដែលស្ថិតនៅ ក្រោមច្បាប់ស្ដីពី មូលបត្ររដ្ឋ និង
ច្បាប់ស្ដីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ដែលបង្កើតឱ្យមានបញ្ញត្ដិករសម្រាប់ដើរ
តួនាទីធានាឱ្យទីផ្សារអាចដំណើរការប្រកបដោយប្រសិទ្ធិភាព, តម្លាភាព, និងសណ្ដាប់ធ្នាប់ល្អ។
- វិស័យធានារ៉ាប់រង នៅពុំទាន់បានអភិវឌ្ឍន៍ឱ្យបានទូលំទូលាយ ដែលបច្ចុប្បន្ននេះកម្ពុជាទើបតែមាន ក្រុមហ៊ុនឯកជនចំនួន០៥ និងក្រុមហ៊ុនធានារ៉ាប់រងចំនួន០១ ដែលជាក្រុមហ៊ុនចំរុះ ហើយកំពុងប្រកប
អាជីវកម្ម ធានារ៉ាប់រង ដោយមានភាគលាភដុលប្រចាំឆ្នាំ២០០៨ ប្រមាណជាង២០លានដុល្លាតែ
ប៉ុណ្ណោះ។
- វិស័យមីក្រូហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន បានខិតខំអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ជាពិសេស រាជរដ្ឋាភិបាលបានបង្កើត នូវមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧ
ស្សាហកម្ម ក្នុងន័យជំរុញ ផ្ដល់នូវធនធានហិរញ្ញវត្ថុដល់សហគ្រាសធនតូច និងមធ្យម ។
- ការជួញដូរអចលនវត្ថុ ក្នុងទិសដៅគ្រប់គ្រងការជួញដូរអចលនវត្ថុ កម្ពុជាបានបង្កើតសមាគមអ្នកវាយ តម្លៃជាតិ និងបានបញ្ជូលសមាគមនេះឱ្យទៅជាសមាជិកពេញសិទ្ធិរបស់សមាគមអ្នកវាយតម្លៃអាស៊ាន ព្រមទាំង បង្កើតក្រុមការងារអន្ដរក្រសួង ដើម្បីគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ។