
ដីគឺជាធនធានដ៏មានតម្លៃរបស់ប្រជាជនកម្ពុជាសម្រាប់ការអភិវឌ្ឍន៍ដែលមានផ្ទៃដីសរុប
ប្រមាណ ១៨.៩លានហិចតា។ ដីដែលគ្រប់គ្រងដោយឯកជនមានប្រមាណ៣.៦លានហិចតា
ដែលស្មើនឹង២០ ភាគរយបើធៀបទៅនឹងផ្ទៃដី ដែលគ្រប់គ្រងដោយរដ្ឋមានចំនួន ១៤,៥
លានហិចតា។
ប៉ុន្ដែរាជរដ្ឋាភិបាលក៏ជំរុញឱ្យមានការរៀបចំផែនការប្រើប្រាស់ដីធ្លីដើម្បី បែងចែក សម្រាប់ការអភិវឌ្ឍន៍,
កសិកម្ម,ឧស្សាហកម្ម,ទេសចរណ៍, តំបន់ទី ក្រុង, តំបន់ជនបទ, តំបន់លំនៅដ្ឋាន, តំបន់បំរុងទុក,និងតំបន់
អភិរក្សដើម្បីជៀសវាងបានការប្រើប្រាស់ដីធ្លី មិនចំសក្ដានុពល។រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ទៅ
លើ ការពង្រឹង សុវត្ថិភាព នៃការកាន់កាប់ដីរដ្ឋ, ដីឯកជន,និងដីសមាគមនជនជាតិភាគតិច តាមរយៈការ
ចុះ បញ្ជីជាលក្ខណៈប្រព័ន្ធ និងដាច់ដោយដុំ។ កម្ពុជាក៏បានបើកទូលាយសម្រាប់ជនបរទេស ដែលមាន
បំណងរស់នៅ និងមានកម្មសិទ្ធិឯកជន ដោយបង្កើតឱ្យមានច្បាប់ស្ដីពី ការផ្ដល់កម្មសិទ្ធិលើចំណែក
ឯកជននៃអគារសហកម្មសិទ្ធិ ដល់ជនបរទេស ដែលច្បាប់នេះមាន ៧ជំពូក និង២៤មាត្រា ដោយពង្រីក
វិសាលភាពផ្ដល់ជូន ដល់ជនបរទេស ដោយមិនប្រកាន់សញ្ជាតិ, ជំនឿ, សាសនា, និងដើមកំណើតពូជ
សាសន៍ឡើយ។ ដូច្នេះជនបរទេស អាចមានកម្មសិទ្ធិលើចំណែកឯកជនរបស់ខ្លួន ដោយអាចមានសិទ្ធិ
ក្នុងការ ធ្វើលទ្ធកម្មដូចជាៈ ការលក់ , ដូរ, ធ្វើអំណោយ, បន្ដមរតក, ជួលអចិន្ដ្រៃយ៍, ដាក់អ៊ីប៉ូតែក, និងដាក់
បញ្ចាំ នៅពេលដែលខ្លួនបានក្លាយជា ម្ចាស់កម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិចាប់ពីជាន់
ទី១ឡើងទៅ ឯជាន់ផ្ទាល់ដី ច្បាប់មិនអនុញ្ញាតឱ្យជនបរទេសមាន កម្មសិទ្ធិឡើយ ហើយក៏មិនអនុញ្ញាត
ឱ្យជនបរទេស ទទួលបានសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលស្ថិតនៅក្នុងចំងាយ៣០
ឡូម៉ែត្រពីព្រំដែនគោក ដែរ។ អគារសហកម្មសិទ្ធិដែលមានចំណែកឯក ជននេះមានជាអាទិ៍ៈ ភូមិគ្រឹះ,
ពាក់កណ្ដាលភូមិគ្រឹះ, ផ្ទះល្វែងដែលមាន ច្រើនល្វែង, ខុនដូ, និងប្រភេទផ្ទះ ផ្សេងៗទៀតដែលមានរចនា
សម្ព័ន្ធជាប់គ្នា។ យើងសូមបញ្ជាក់ជូនលោកអ្នកថា ចំណែកឯកជនដែលយើងលើក បង្ហាញក្នុងន័យនេះ សហកម្មសិទ្ធិករ មានចំណែកមិនលើសពី៧០ភាគរយនៃទំហំផ្ទៃក្រឡានៃចំណែកកជនទាំងអស់នៃគារ
សហកម្មសិទ្ធិ ចំណែក៣០ភាគរយទៀតគឺជាចំណែករួម ដែលសហកម្មសិទ្ធិករទាំងអស់នៃអគារសហ
កម្មសិទ្ធិ នៅតែអាចប្រើប្រាស់ និងអាស្រ័យផលលើចំណែករួមទាំងនោះផងដែរដោយមានជាអាទិ៍ៈ ដី,
ទីធ្លា, ជណ្ដើរ, ឧទ្យាន, សួនច្បារ, ផ្លូវ, ច្រកចេញ-ចូល, ជញ្ជាំងអឌ្ឍសិទ្ធិ, និងទីកន្លែងនៃសេវាកម្មរួម។ សហកម្មសិទ្ធិករទាំងអស់ ដែលរស់នៅក្នុងអគារសហកម្មសិទ្ធិក៏មានសិទ្ធិបង្កើតនូវបទបញ្ជាផ្ទៃក្នុង ដើម្បីសម្រួលដល់ភាពសុខដុមរមនានៃសហកម្ម សិទ្ធិករទាំងអស់ដែលប្រើប្រាស់អគារសហកម្មសិទ្ធិ។
ផ្នែកទី២: នីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងប្រជាពលរដ្ឋខ្មែរ ជាមួយជនបរទេស
វិធីនេះមានគោលដៅ កំណត់ពីបែបបទនៃការរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជារវាង
ពលរដ្ឋ ខ្មែរនិងជនបរទេស តាមអនុក្រឹត្យលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ដោយ
គោរព ឱ្យបាននូវគោលការណ៍ស្ម័គ្រចិត្ដ និងឆន្ទះផ្ទាល់របស់សាមីខ្លួន ហើយមិនអនុញ្ញាតឱ្យភ្នាក់ងាររើស
គូស្រករ, ឈ្មួញកណ្ដាល, ឬក្រុមហ៊ុនអាជីវកម្មធ្វើប្រតិបត្ដិការណ៍ទៅលើការរៀបអាពាហ៍ពិពាហ៍ រវាង
ពលរដ្ឋខ្មែរ និងជនបរទេសឡើយ ហើយចំពោះអាពាហ៍ពិពាហ៍ក្លែងក្លាយ, បោកបញ្ឆោតក្នុង គោលបំនង
កេងប្រវ័ញ្ច, ជួញដូរមនុស្ស, ឬធ្វើអាជីវកម្មផ្លូវភេទជនបរទេសដែលមានបំណងរៀបអាពាហ៍ពិពាហ៍ ជា
មួយពលរដ្ឋខ្មែរ ដាច់ខាតត្រូវតែមានវត្ដមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលតំរូវឱ្យបំពេញបែបបទ
មួយចំនួន ដែលបញ្ជាក់ពីភាពត្រឹមត្រូវ និងមាន សុពលភាពពេញលក្ខណៈច្បាប់។យើងនិងផ្ដល់ជូននូវ
លក្ខខណ្ឌ និងបែបបទដែលសាមីខ្លួនជាពលរដ្ឋខ្មែរនិងជនបរទេសត្រូវបំពេញ មានដូចជាៈ
- ចំពោះពលរដ្ឋខ្មែរ ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្ដ្រីអត្រានុកូលដ្ឋានឃុំ សង្កាត់នៃ
លំនៅដ្ឋានអចិន្ដ្រៃយ៍ដែលខ្លួនរស់នៅ ដោយមានភ្ជាប់នូវសំណុំឯកសារដូចខាងក្រោមៈ
- ពាក្យសុំរៀបអាពាហ៍ពិពាហ៍
- សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើតរបស់សាមីខ្លួន
- លិខិតបញ្ជាក់ភាពនៅលីវ ឬពោះម៉ាយ ឬមេម៉ាយ ចេញដោយមេឃុំ ឬចៅសង្កាត់ នៃលំនៅ
ដ្ឋានអចិន្ដ្រៃយ៍របស់សាមីខ្លួន
- លិខិតបញ្ជាក់សុខភាពចេញដោយមន្ទីរពេទ្យ ដែលទទួលស្គាល់ជាផ្លូវការពីក្រសួងសុខាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា - ចំពោះជនបរទេស ត្រូវបំពេញបែបបទទៅក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិនៃ
ព្រះរាជាណាចក្រកម្ពុជា ដោយភ្ជាប់នូវ សំណុំឯកសារដូចខាងក្រោមៈ
- ពាក្យសុំរៀបអាពាហ៍ពិពាហ៍
- ឯកសារថតចម្លងនៃ លិខិតឆ្លងដែនរបស់សាមីខ្លួនជនបរទេសមានទិដ្ឋាការចូលប្រទេសកម្ពុជា ដែលនៅមានសុពលភាព
- លិខិតបញ្ជាក់ភាពនៅលីវ ឬពោះម៉ាយ ឬមេម៉ាយ ចេញដោយសមត្ថកិច្ចនៃប្រទេសរបស់សាមី
ខ្លួនជនបរទេស
- លិខិតបញ្ជាក់សុខភាពចេញដោយសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា
- លិខិតថ្កោលទោសចេញដោយសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួនជនបរទេស
- លិខិតបញ្ជាក់អំពីមុខរបរពិតប្រាកដរបស់សាមីខ្លួនជនបរទេសដែលធានាដល់ជីវភាពរស់នៅ ចេញដោយសមត្ថកិច្ចនៃប្រទេសរបស់សាមី ខ្លួនជនបរទេស។
សំគាល់ៈ ឯកសារថតចម្លងនៃលិខិតឆ្លងដែន និងលិខិតបញ្ជាក់ភាពនៅលីវ ឬពោះម៉ាយ ឬមេម៉ាយ ត្រូវមានបញ្ជាក់នីត្យានុកូលភាពពី ស្ថានទូត ឬស្ថានតំណាងនៃប្រទេសរបស់សាមីខ្លួនជនបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ពាក្យសុំរៀបអាពាហ៍ពិពាហ៍ និងសំណុំឯកសារសាមីខ្លួនជាពលរដ្ឋខ្មែរ និងជនបរទេសត្រូវ ដាក់ស្រប
ពេលជាមួយគ្នា ទៅមន្ដ្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ដ្រៃយ៍ របស់សាមីខ្លួនពលរដ្ឋខ្មែរ ដោយអនុវត្ដតាមទម្រង់បែបបទ និងនីតិវិធីនៃការងារអត្រានុកូលដ្ឋាន។