
ក្នុងនីតិកាលទី៣នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើទំនើបកម្មច្បាប់ បានចំនួន១៤០ ដែលត្រូវបានអនុម័ត ក្នុងនោះមានក្រមធំៗគឺ ក្រមព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី។ យើង
សូមលើកបង្ហាញដោយសង្ខេបនូវ ក្រមព្រហ្មទណ្ឌ ដែលជាក្រមមួយមានលក្ខណៈសំខាន់
សម្រាប់ធានា បាននូវសណ្ដាប់ធ្នាប់សាធារណៈរបៀបរៀបរយសង្គម ការពារនូវសិទ្ធិ និងផល
ប្រយោជន៍ស្របច្បាប់របស់ជនគ្រប់រូប។ក្នុងន័យនេះ ដើម្បីធានាបាននូវមុខសញ្ញាដែលច្បាប់
បានកំណត់ថា អំពើខ្លះដែលរូបវន្ដបុគ្គល ឬនីតិ បុគ្គលបានបង្ក ត្រូវបានចាត់ថាជាបទល្មើស។
ក្រមព្រហ្មទណ្ឌនេះ មាន ៦ គន្ថី និង ៦៧២មាត្រា។គន្ថីទី១ និយាយពីបទបញ្ញត្ដិទូទៅ,គន្ថីទី២
និយាយអំពីបទល្មើសប្រឆាំងនឹងបុគ្គល, គន្ថីទី៣ បទល្មើសប្រឆាំង នឹងទ្រព្យសម្បត្ដិ,គន្ថីទី៤
បទល្មើសប្រឆាំងនឹងជាតិ, គន្ថីទី៥ អន្ដរបញ្ញត្ដិ, គន្ថីទី៦ អវសានបញ្ញត្ដិ។
យើងសូមលើកដោយសង្ខេប នូវរាល់បណ្ដាលគន្ថីនីមួយៗ សម្រាប់ការចែករំលែកបទពិសោធន៍ នៅ
ពេលដែលលោកអ្នកអញ្ជើញមកកាន់គេហ ទំព័ររបស់យើងខ្ញុំ។គន្ថីទី១ គឺជាការលើកឡើងនៅបណ្ដាល
គោលការណ៍ទូទៅជាមូលដ្ឋានសម្រាប់ចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបានប្រកាសថា ជាអ្នកទទួល
ខុសត្រូវចំពោះបទល្មើស ហើយដែល អំពើនោះត្រូវបានចែងនៅក្នុងច្បាប់ថា ជាបទល្មើស ប៉ុន្ដែបើសិន
ជា គ្មានចេតនានិងប្រព្រឹត្ដ ក៏ការទទួលខុសត្រូវព្រហ្មទណ្ឌពុំអាចត្រូវបានលើកយកមក និយាយឡើយ
វៀរលែងតែ អំពើដែលកើតចេញពីការខ្ជីខ្ជា, ធ្វេសប្រហែស, និងការមិន គោរពនូវកាតព្វកិច្ច ដែលច្បាប់
ចែង។ការហាមឃាត់ មិនឱ្យចៅក្រមពង្រីកវិសាលភាពនៃអង្គហេតុ ឬប្រព្រឹត្ដសទិសភាព (ការប្រដូច)
តែការ ហាមឃាត់នេះ មិនត្រូវបានដាក់កំរិតចំពោះមេធាវី ដែល ជាអ្នកការពារឱ្យកូនក្ដី និងរកផល
ប្រយោជន៍ឱ្យកូនក្ដីនោះឡើយ។ យើងដឹងហើយថា ច្បាប់មានភាពតឹងរឹងណាស់ ក៏ប៉ុន្ដែ ក៏ត្រូវបំពេញ
ឱ្យបាននូវ បណ្ដាធាតុផ្សំមួយចំនួន មុននិងប្រកាសទោសទៅលើបុគ្គលណាម្នាក់ ដូច្នេះ តួអង្គមេធាវី
គឺជាធាតុដែលមិនអាចខ្វះបានក្នុងការលើកហេតុផល, ក្នុងការបកស្រាយច្បាប់ ដែលទាំងអស់នេះវាទាម
ទារឱ្យមេធាវីបកស្រាយច្បាប់ ដើម្បីរក ប្រយោជន៍ជូនកូនក្ដីខ្លួនប្រកបដោយភាពត្រឹមត្រូវ និងឯកភាព
ពីស្ថាប័នដែលពាក់ព័ន្ធផងដែរ។ មធ្យោបាយរបស់មេធាវី គប្បីត្រូវខិតខំស្វែងយល់នូវ បណ្ដាលបទដ្ឋាន
គតិយុត្ដិ ប្រមែលប្រមូលនូវគំនិត និង មតិយោបល់ល្អៗនានា សម្រាប់ ជាបង្អែកក្នុងការលើកហេតុផល។
ក្រមនេះ ក៏បានលើកបង្ហាញនៅព្រំដែននៃអានុភាពសម្រាប់ការអនុវត្ដ ដែលគ្របដណ្ដប់ទៅលើ អធិប
តេយ្យភាពជាលំហ ដែលបទ ល្មើសបានកីតមាននៅក្នុង និងក្រៅប្រទេសកម្ពុជា ហើយដែលប្រធាន
នៃបទល្មើស ក៏ត្រូវបានក្រមនេះឱ្យនិយមន័យ និងកំណត់យ៉ាងច្បាស់ពីតួនាទី យ៉ាង សកម្មរបស់ចារី
, សហចារី, អ្នកប៉ុនប៉ងប្រព្រឹត្ដបទល្មើស, អ្នកផ្ដើមគំនិត និងអ្នកសមគំនិត ព្រមទាំងប្រធាននៃបទល្មើស
ពិសេស គឺអ្នករាជ ការសាធារណៈ។ ក៏ប៉ុន្ដែប្រសិនបើប្រធាននៃបទល្មើស បានប្រព្រឹត្ដបទល្មើស ដែល
មានមូលហេតុស្របច្បាប់ នោះការទទួលខុសត្រូវខាងផ្នែក ព្រហ្មទណ្ឌ ក៏ពុំត្រូវបានលើកយកមកឱ្យ
បុគ្គលនោះទទួលខុសត្រូវឡើយ។ប្រធាននៃបទល្មើសមួយទៀត គឺអនីតិជន ដែលជាកម្មវត្ថុនៃការការ
ពារ ជាសកល តាមរយៈអនុសញ្ញាស្ដីពីសិទ្ធិកុមារ ដែលតុលាការត្រូវគិតគូពិចារណា និងប្រើប្រាស់នូវ
វិធានការដែលមិនប៉ះពាល់ទៅដល់ប្រព័ន្ធយុត្ដិធម៌សម្រាប់កុមារ ដែលត្រូវការវិធាន ការតាមដាន,
អប់រំ, ការពារ, និងឧបត្ថម្ភ។ នីតិបុគ្គល ក៏ជាប្រធាននៃបទល្មើសដែលត្រូវតែទទួលខុសត្រូវ ទោះ បីជា
ស្ថិតនៅក្រោមផ្លាកក្រុមហ៊ុន, សមាគម, អង្គការ ឬអ្នកតំណាងឱ្យ ផលប្រយោជន៍របស់ នីតិបុគ្គលនោះ
ក៏ដោយ។ក្រមនេះក៏បានបញ្ញាត្ដិ អំពីប្រភេទនៃទោសដូចជាៈ មូលទោស, ទោសបន្ថែម, និងទោសជំនួស
ដែលទាំងអស់នេះសុទ្ធសឹងតែជាជំរើស ដាក់ឱ្យប្រធាននៃបទល្មើសទទួលខុសត្រូវនៅពេលដែលតុលា
ការធ្វើការប្រកាសអំពីទណ្ឌកម្ម យើងនិងផ្ដល់អត្ថបទនេះជូនលោកអ្នកនាពេល ក្រោយ។បទល្មើសមួយ
ចំនួនដែលមានចរិកគ្រោះថ្នាក់ តុលាការក៏អាចគិតគូពិចារណាអំពីស្ថានទម្ងន់ទោសនូវអំពើមួយ ចំនួន
ដែល កើតឡើងក្រោម កត្ដាសត្យានុម័តដូចជាៈ ការបង្កើតក្រុម ដែលមានការចាត់តាំង សម្រាប់ប្រព្រឹត្ដ
បទល្មើស, ការគិតទុកដោយមានគម្រោង, អំពើបង្ខំដែលមាន សកម្មភាពបំផ្លិចបំផ្លាញ, គាស់ទំលុះទំ
លាយ,ការផ្លោះរបងចូល, ការប្រើអាវុធ ឬការប្រើវត្ថុដែលត្រូវបានចាត់ទុកដូចជាអាវុធ។ យើងសូមជូន
ឧទារហណ៍ ដូចជា ជនណាម្នាក់បានប្រើប្រាស់សត្វចិញ្ចឹមរបស់ខ្លួនដើម្បីសម្លាប់ឬធ្វើឱ្យមានរបួស ឬ
គំរាមកំហែងទៅលើជនរងគ្រោះ។ ឧទារហណ៍ទី២ជនណាម្នាក់បានដាក់វត្ថុមុតស្រួចណា មួយនៅលើ
ច្រកផ្លូវដើរចេញ-ចូលជាសាធារណៈ ដោយខ្លួនបានដឹងប្រាកដថា ជនរងគ្រោះពិត ជាទទួលនូវគ្រោះ
ថ្នាក់នៅពេលដែលដើរឆ្លងកាត់លើច្រកចេញ-ចូលនេះ។នេះគឺជាការប្រើវត្ថុដែលត្រូវបានចាត់ទុកដូច
ជាអាវុធ។
ក្រមរដ្ឋប្បវេណី
ក្រមរដ្ឋប្បវេណី ដែលយើងហៅថាជាច្បាប់ទូទៅនោះពុំមែនជាច្បាប់ដែលយើងពិបាកនិងយល់
ឬក៏ជាច្បាប់ ដែលនៅដាច់ឆ្ងាយស្រឡះពីយើងម្នាក់ៗនោះឡើយ ផ្ទុយទៅវិញ វាគឺជាច្បាប់ដែល
នៅជាប់និងជីវភាពរស់នៅរបស់ យើងរាល់ៗគ្នាដូច្នេះ បានជាយើងអាចសន្មត់ថាច្បាប់រដ្ឋប្បវេ
ណីគឺជាច្បាប់ដែលមានសារៈសំខាន់ជាទីបំផុត ហើយសកម្មភាពអ្វីមួយដែលជំរុញឱ្យប្រជាពល
រដ្ឋម្នាក់ៗនៅក្នុងសង្គមយល់ថាចាំបាច់សម្រាប់ ជីវិតបំផុតនោះ ចូលយើងក្រឡែកមើលពីទំនាក់
ទំនងជាក់ស្ដែងនៅ លើជីវិតមនុស្សម្នាក់ៗ ជាមួយនិងច្បាប់រដ្ឋប្បវេណី។
មនុស្សយើងចាប់តាំងពីយល់យោគកំណើតនៅក្នុងគត៌ច្បាប់ រដ្ឋប្បវេណីបានទទួលស្គាល់ថា មានសមត្ថ
ភាពខាងការអាស្រ័យផលមួយ សម្រាប់ការរស់រាននៅក្នុង សង្គម របស់ខ្លួនរួចជាស្រាច់។ ឧទារហណ៍ៈ
ទារកនៅក្នុងគត៌ក៏អាចទទួលមត៌កៈតាមសន្ដតិកម្ម នោះបាន។រួចហើយក៏ អាចប្រាស្រ័យទាក់ទងជាមួយ
អ្នកដទៃទៅតាមឆន្ទះរបស់ខ្លួន ដែលបង្កបង្កើតបានជាទំនាក់ទំនងស្របទៅតាម (ការសំដែងឆន្ទះ) ប៉ុន្ដែ
ដោយការ ស្ថិតនៅក្នុងវ័យកុមារភាពសមត្ថភាព របស់បុគ្គលនោះ នៅមិនទាន់មាន(សមត្ថភាពខាងកាយ
វិកម្ម)ដែលមិនអាចឈាន ដល់ការបង្កើត កាតព្វកិច្ចរវាងខ្លួន និងបុគ្គលដទៃនោះឡើយវៀរលែងតែមាន
ការឯកភាពជា ចាំបាច់ពីសំណាក់ឪពុកម្ដាយឬអាណាព្យាបាល។ បន្ទាប់មកក្រោយពីទទួលបានពេញ
លេញនិងមានលក្ខណៈសម្បត្ដិអាច ក្លាយជាប្រធានសិទ្ធិ និងកាតព្វកិច្ច មនុស្សម្នាក់ៗចាប់ផ្ដើមមានទ្រព្យ
សម្បត្ដិដែលអាចប្រើប្រាស់,ចាត់ចែង,និងអាស្រ័យផល (សិទ្ធិប្រក្សត្រ)។ហើយសិទ្ធិមួយទៀតដែលច្បាប់
ប្រគល់មកឱ្យខ្លួននោះគឺសិទ្ធិតវ៉ា ប្ដឹងប្រឆាំងទៅនិងការរំលោភបំពានផលប្រយោជន៍ស្របច្បាប់របស់ខ្លួន
ពីសំណាក់ជនដទៃ ដើម្បីទាមទារមកវិញនូវការខូចខាតដែលកើតពីអំពើអនីត្យានុកូល ប៉ុន្ដែក៏គង់ស្ថិតនៅ
ក្រោមលក្ខខណ្ឌ នៃពេលវេលា (អាជ្ញាយុកាល) មួយដែល។ ព្រោះមនុស្សយើងជាសត្វដែលមិនមានជីវិត
អមតៈនោះទេនៅពេលដែលយើងរៀបអាពាហ៍ពិពាហ៍ហើយគូស្វាមីខ្លះក៏កាក់កបមានកូនហើយគូស្វាមី
ខ្លះទៀតក៏សុំកូនគេមកចិញ្ចឹមក៏មាន។តមកទៀតការប្រឹងប្រែងពេញមួយជីវិត របស់យើងនៅពេលស្លាប់
ទៅ ក៏គង់ទ្រព្យសម្បត្ដិទាំងអស់នេះ និងធ្លាក់ទៅលើសហព័ទ្ធ (ប្ដីប្រពន្ធ) ឬកូនជាអ្នកស្នងមរតក។
ទាំងនេះសុទ្ធសឹងតែ ជាទំនាក់ទំនងក្នុងក្រម ខណ្ធច្បាប់រដ្ឋប្បវេណី ជាពិសេស ទាក់ទងទៅនិងទំនាក់
ទំនងឋានមានបុគ្គល ដូច្នេះយើងសូមទាញការយកចិត្ដទុកដាក់របស់អស់លោកអ្នកថាច្បាប់រដ្ឋប្បវេណី
គឺជាច្បាប់សសរគ្រឹះដែលសម្រាប់ប៉ះពៅ នៅពេលដែលច្បាប់ពិសេសផ្សេងៗអវត្ដមាន។កម្ពុជារាជរដ្ឋា
ភិបាបានអនុម័តក្រមរដ្ឋប្បវេណី ដែលមាន លក្ខណៈទំនើបមួ ដែលសឹងបាននិយាយបានថាគឺជាច្បាប់ដ៏
ល្អជាងគេបំផុតក្នុងតំបន់អាស៊ីភាគអាគ្នេយ៍យើង នេះ ដែលមាន៩គន្ថី និង ១៣០៥មាត្រា ហើយក្នុងគន្ថី
នីមួយៗយើងនិងលើកយកមកអធិប្បាយនៅពេលបន្ទាប់។