
លោក Than Thavorak ជាស្ថាបនិក/ប្រធានក្រុមមេធាវីឯកទេស។ លោកទទួលបានបរិញ្ញាប័ត្រច្បាប់ និងអនុ បណ្ឌិតផ្នែកច្បាប់ឯកជន ពី
សកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ លោក Than ជាសមាជិក គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
បទពិសោធន៍ផ្លូវច្បាប់របស់លោកមានៈ
- ទីប្រឹក្សាលេខាធិការដ្ឋាននៃក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ
- មេធាវីគម្រោងជំនួយផ្លូវច្បាប់របស់មេធាវីគ្មានព្រំដែនរបស់បារាំង (Avocats Sans Frontiers France)
- មេធាវីអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
- ប្រធានក្រុមមេធាវីឯកទេស
លោក Rith Khantey ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រ
កម្ពុជា ហើយជាសមាជិកក្រុមមេធាវីឯក ទេស។ លោកបញ្ចប់ការ
សិក្សាពីសកលវិទ្យាល័យនរតុន ដោយទទួលបានបរិញ្ញាប័ត្រច្បាប់ បន្ទាប់មកលោកបាន បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ឯកជន
នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រ សេដ្ឋកិច្ច។
លើសពីនេះលោកមានវិញ្ញាបនប័ត្រវិជ្ជាជីវៈមេធាវីពីមជ្ឈមណ្ឌល
បណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី និងវិញ្ញាបនប័ត្រផ្នែកគរុកោសល្យ បច្ចេកទេសឧស្សាហកម្មពីអតីតសហភាពសូវៀត។
បទពិសោធន៍ផ្លូវច្បាប់របស់លោកមានៈ
- មេធាវីសហប្រតិបត្ដិការជាមួយក្រុមធាវីហ្គោលសឺវិស
- មេធាវីសហប្រតិបត្ដិការជាមួយក្រុមមេធាវីអាស៊ីអន្ដរជាតិ
- បុគ្គលិកក្រុមហ៊ុនត្រាវែលអ៊ិនធឺណេស៊ិនណាល់
- ទាហានបច្ចេកទេសនៅសាលាយោធាជាន់ខ្ពស់ឬស្សីកែវ
លោក Yim Visoth បានចូលរួមក្នុងក្រុមមេធាវីឯកទេសក្នុងឆ្នាំ២០០៩ ដោយនាំយកមកជាមួយនូវបទ ពិសោធន៍ជាច្រើនពីការប្រកបវិជ្ជាជីវៈ
មេធាវី។ លោកបានទទួលអនុបណ្ឌិតផ្នែកច្បាប់ឯកជនពីសកលវិទ្យា
ល័យភូមិន្ទ នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ព្រមទាំងបរិញ្ញាប័ត្រ
ច្បាប់។ លោកក៏ជាសមាជិកគណៈមេធាវីនៃព្រះរាជាណា ចក្រកម្ពុជា
ផងដែរ។
បទពិសោធន៍ផ្លូវច្បាប់របស់លោកមានៈ
- មេធាវីនាយកដ្ឋានតំណាងផ្លូវច្បាប់ដល់ជនក្រីក្រ នៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
- មេធាវីក្នុងក្រុមមេធាវី B.I.L.F
- មេធាវីគម្រោងជំនួយផ្លូវច្បាប់របស់មេធាវីគ្មានព្រំដែនរបស់បារាំង(Avocats Sans Frontiers France)
- មេធាវីអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
- មេធាវីសហប្រតិបត្ដិការជាមួយក្រុមមេធាវីអាស៊ីអន្ដរជាតិ
ការិយាល័យៈ
ការិយាល័យទំនើបរបស់យើង ដែលមានចំណតរថយន្ដ ស្ថិតនៅចំណុចលើផ្លូវលេខ ១៧៨ ក្បែរវត្ដសា
រាវន្ដ។ យើងមាន កន្លែងទទួលភ្ញៀវ និងកន្លែងរដ្ឋបាលធំទូលាយ និងបន្ទប់ប្រឹក្សាជាលក្ខណៈឯកជន
ដែល ធានានូវភាពជាឯកជន និងការ សំងាត់របស់កូនក្ដី។ ក្រុមច្បាប់មានជំនួយយ៉ាងល្អប្រសើរពីជំនួយ
ការផ្នែកច្បាប់ បុគ្គលិករដ្ឋបាល និងបុគ្គលិកទទួល ភ្ញៀវ។